ជីវិតរបស់ខ្ញុំ
មកដល់ថ្ងៃនេះ ខ្ញុំមានអាយុ ២១ឆ្នាំ ហើយ ខ្ញុំកំពុងសិក្សាថ្នាក់ឧត្ថមសិក្សា នៅសកលវិទ្យាល័យ បញ្ញាសាស្រ្តកម្ពុជា ផ្នែក ទំនាក់ទំនងអន្តរជាតិ។ វាជាមោទនះភាពរបស់ខ្ញុំ និង អ្នកម្តាយ ព្រមទាំងក្រុមគ្រួសារខ្ញុំដែល មានកូនស្រី ចៅស្រី ជានិសិត្ស ព្រោះសម័យពួកគាត់មិនបានសិក្សាអីច្រើនអញ្ចឹងទេ តែសំរាប់ខ្ញុំអ្វីដែលសំខាន់គឺខ្ញុំបានស្វែងយល់ពីខ្លូនខ្ញុំ រៀនពីកំហុសរបស់ខ្ញុំ និង ចាប់ផ្តើមស្វែងយល់ពីពិភពថ្មីមួយដែលវាមិនមែនដូចពីមុនទៀតទេ។ សូមបញ្ជាក់ថាពិភពខ្ញុំកាលពីមុន គឺជាពិភពយុវវ័យសស្អាត ងាយនិងប្រលាក់ប្រលូកនិងសភាពមិនល្អគ្រប់បែបយ៉ាង ជាការពិតណាស់ គ្មានបុគ្គលណាមួយដែលថាមិនដែលមានកំហុសនោះទេ ដូច្នេះសូមកុំបន្ទោសនូវភាពយុវវ័យ របស់អ្នកបើសិនជាអ្នកធ្លាប់ឆ្លងកាត់រឿងមិនល្អ តែអ្នកត្រូវទទួលយកវាមកទុកជាមេរៀនក្នុងជីវិតរបស់អ្នក ហើយថែរក្សាមេរៀននេះអោយបានល្អ។
មកដល់ថ្ងៃនេះ មានរឿងជាច្រើនដែលខ្ញុំធ្លាប់ឆ្លងកាត់ ហើយខ្ញុំសូមធ្វើការសន្យាថា ខ្ញុំនិងសរសេរវាទុកទាំងអស់ដើម្បីអោយអ្នកបានមើល ជាពិសេសមនុស្សជំនាន់ក្រោយរបស់ខ្ញុំ ខ្ញុំចង់អោយគាត់ដឹង និង យល់ពីជីវិតអោយបានច្បាស់។
សូមអគុណ ឪពុក និង អ្នកម្តាយដែលបានផ្តល់កំណើតអោយកូន និង បានផ្តល់ក្តីស្រលាញ់ ទោះបីលោកពុកបានចាកចេញទៅមានគ្រួសារថ្មី តាំងពីកូនមានអាយុ ៥ឆ្នាំ តែបើមិនមានពុក ទេក៏កូនមិនមានថ្ងៃនេះដែរ ចំណែកអ្នកម្តាយ បានដើរតួនាទី ទាំង ពីរក្នុងពេលតែមួយ ទោះគ្រួសារយើងមិនមានស្ថុកស្ថម្ហដូចគេតែអ្នកម្តាយបានខិតខំប្រឹងប្រែង រកស៊ីតាំងពីព្រឹកព្រលឹម រហូតដល់ព្រលប់មិនដែលបានស្គាល់នូវភានហឺហារទេ ព្រោះម្តាយខំប្រឹងដើម្បីកូន។ ចំណែកឯលោកតា លោកយាយក៏ខំជួយជំរុញចៅអោយដើរផ្លូវល្អ និង ជួយចិញ្ចឹមចៅរហូតដល់ធំ លោកទាំងពីរចង់អោយខ្ញុំល្អ និងមានអនាគតរុងរឿង។ ថ្ងៃនេះខ្ងុំកំពុងតែដើរតាមគន្លងរបស់ពួកលោកហើយ ខ្ញុំនិងមិនធ្វើអោយលោកអស់សង្ឈឹមមកលើខ្ងុំទេ ថ្ងៃណាមួយខ្ងុំនិងលើកតម្កើនគ្រួសារយើងអោយមានមុខមាត់ក្នុងសង្គម។
ពីកូន ផល្លីណា។
Hello world!
Welcome to WordPress.com. After you read this, you should delete and write your own post, with a new title above. Or hit Add New on the left (of the admin dashboard) to start a fresh post.
Here are some suggestions for your first post.
- You can find new ideas for what to blog about by reading the Daily Post.
- Add PressThis to your browser. It creates a new blog post for you about any interesting page you read on the web.
- Make some changes to this page, and then hit preview on the right. You can always preview any post or edit it before you share it to the world.